"អ្នកឈ្នះពិភពលោក" យុទ្ធនាការឧបត្ថម្ភដោយ អាជ្ញាធរអាកាសយានដ្ឋានហុងកុង



សំបុត្រយន្តហោះក្រុមហ៊ុនអាកាសចរ Cathay ចំនួន 80,000 សន្លឹកនឹងត្រូវបានចែកជូនដោយឥតគិតថ្លៃនៅក្នុងតំបន់អាស៊ីអាគ្នេយិ៍ដើម្បីគាំទ្រដល់កម្មវិធី “សួស្តីហុងកុង (Hello Hong Kong)”

ភ្នំពេញ ប្រទេសកម្ពុជា - Media OutReach - ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ2023 - ដើម្បីជាចំណែកនៅក្នុងកម្មវិធី "អ្នកឈ្នះពិភពលោក" យុទ្ធនាការឧបត្ថម្ភដោយអាជ្ញាធរអាកាសយានដ្ឋានហុងកុង (AAHK), សំបុត្រចំនួន 500,000 សន្លឹកនឹងត្រូវបានចែកជូនដោយឥតគិតថ្លៃដល់ភ្ញៀវទូទាំងសកលលោក ហើយ Cathay Pacific នឹងផ្ដល់ជូនសំបុត្រយន្តហោះធ្វើដំណើរ ទៅមកទៅកាន់ហុងកុងចំនួន 80,000 សន្លឹកនឹងត្រូវបានចែកជូនដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅ ទូទាំងអាស៊ីអាគ្នេយ៍។ សំបុត្រយន្តហោះចំនួន 2390 សន្លឹកនីងត្រូវផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋមានទីលំនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះគឺដើម្បីគាំទ្រដល់យុទ្ធនាការ "សួស្តីហុងកុង (Hello Hong Kong)" ក្នុងការស្វាគមន៍ភ្ញៀវទេសចរត្រឡប់ទៅកាន់ហុងកុងវិញ ខណៈដែលមានការបើកឲ្យធ្វើដំណើរឡើងវិញ។

Caption

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យុទ្ធនាការនេះនឹងដំណើរការជាដំណាក់កាល ដោយចាប់ផ្តើមពីប្រទេសថៃ សឹង្ហបុរី ហ្វីលីភីននៅថ្ងៃទី 1 ទី2 និង 3 ខែមីនា ឆ្នាំ 2023 នេះតទៅ។ បន្ទាប់មកទៀតគឺប្រព្រឹត្តិទៅនៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា នៅពីរសប្តាហ៍បន្ទាប់។

ការស្វាគមន៍ដ៍ធំរបស់ហុងកុងទៅកាន់ពិភពលោក

យុទ្ធនាការប្រូម៉ូសិន "សួស្តីហុងកុង (Hello Hong Kong)" គឺត្រូវបានផ្សព្វផ្សាយ​ទូទាំងពិភពលោក ដើម្បីផ្តល់​សារវិជ្ជមានបង្ហាញថា ហុងកុងបានត្រឡប់មកវិញជាមួយភាពជាខ្លួនឯង នឹងរង់ចាំផ្តល់បទពិសោធន៍ដ៏រំភើបទៅ​កាន់ភ្ញៀវទេសចរ។​

ការស្វាគមន៍ដ៍ទាក់ទាញដែលមាន់ហាងជាង 16,000 នៅទូទាំងប្រទេសក្រោមការរៀបចំដោយ HKTB រួមជាមួយ​ក្រសួងទេសចរណ៍ និងបដិសណ្ឋាកិច្ចត្រៀមទទួលស្វាគមន៍ការត្រឡប់មកវិញរបស់​ភ្ញៀវទេសចរ។ ក្នុងចំនោម​ការស្វាគមន៍ទាំងនោះ ក្នុងជំហានដំបូង ប័ណ្ណទំនិញ "Hong Kong Goodies" យ៉ាងតិចចំនួន 1 លាននឹងផ្តល់ជូន ដោយឥតគិតថ្លៃ ដែល​ប័ណ្ណនោះ​អាចប្រើសម្រាប់ ទទួលបានភេសជ្ជៈស្វាគមន៍នៅក្នុងបារ ភោជនីយដ្ឋាន និង សណ្ឋាគារ ឬក៏ជាប័ណ្ណសាច់ប្រាក់​សម្រាប់ប្រើប្រាស់លើមធ្យោបាយធ្វើដំណើរ ហាងម្ហូបអាហារ និងហាងលក់រាយ ក៏ដូច​ជា​ការចូលតំបន់កំសាន្តនានាផងដែរ។

"ការផ្តល់ជូនសំបុត្រ" អ្នកឈ្នះពិភពលោក

ដើម្បីចូលរួមលេង អ្នកចូលរួមត្រូវតែជាសមាជិករបស់ Cathay។ ពួកគេអាចធ្វើការចុះឈ្មោះសម្រាប់​កាតសមាជិក​ឥតគិតថ្លៃនៅលើគេហទំព័រ Cathay Pacific។ យុទ្ធនាការនឹងចាប់ផ្តើមពីថ្ងៃទី 18 ខែមីនា ឆ្នាំ2023 (12:00 ម៉ោងក្នុងតំបន់) ដល់ថ្ងៃទី 24 ខែមីនា ឆ្នាំ2023 (23:59 ម៉ោងក្នុងតំបន់) ក្នុងកំឡុងពេលនោះ សមាជិកត្រូវចូលទៅកាន់គេហទំព័រយុទ្ធនាការរបស់ Cathay Pacific ចុះឈ្មោះដោយ​ប្រើព័ត៌មានលំអិតជាសមាជិក​ Cathay ឆ្លើយសំណួរបីឲ្យបានត្រឹមត្រូវ ។ ​សំបុត្រនឹងផ្តល់ជូនរហូតដល់ 2390 ចំពោះអ្នកដែលបានឆ្លើយត្រូវ។

សមាជិកម្នាក់ ឆ្លើយសំណួរបានតែម្តងប៉ុណ្ណោះ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើគេហទំព័រនៅថ្ងៃទី 5 ខែមេសា ដលថ្ងៃទី 2023 ហើយពួកគេក៏នឹងទទួលបានអ៊ីម៉ែលលំអិតអំពីរបៀបទទួលសំបុត្រផងដែរ។

Dominic Perret, អ្នកគ្រប់គ្រងទូរទៅប្រចាំតំបន់អាស៊ីអាគ្នេហ៍របស់ Cathay Pacific មានប្រសាសន៍ថា "ស្របពេលដែល Cathay Pacific និងហុងកុងងើបចេញពីបញ្ហាប្រឈមបីឆ្នាំមកនេះ រួមទាំងទី​ផ្សារកំពុងមានភាពប្រសើរឡើងវិញនេះ ពួកយើងមានក្តីសោមនរីករាយ​ក្នុងការចាប់ផ្តើមកសាងក្រុមហ៊ុន និងផ្ទះរបស់យើងឡើងវិញ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរឈានមុខគេមួយនៅក្នុងតំបន់ យើងមានមោទនភាព​ក្រៃ​លែង​ក្នុងការចូលរួម​យុទ្ធនាការនេះ ដែលជាការ​លើកកម្ពស់ហុងកុងក្នុងតំបន់អាស៊ីអាគ្នេយិ៍ ហើយយើងសង្ឃឹមថា​អតិថិជនរបស់យើងនឹងទទួលបាន បទពិសោធន៍ដ៍សំបូរបែបដែលហុង​កុងផ្តល់ជូនពួកគេ ភ្លាមៗពេលដែលពួកគេបានឡើងមកកាន់ជើងហោះហើររបស់យើង "

Raymond Chan, នាយកប្រចាំតំបន់អាស៊ីអាគ្នេហ៍របស់ Cathay Pacific មានប្រសាសន៍ថា ក្រុមប្រឹក្សាទេស​ចរហុងកុង​ត្រៀមខ្លួនទទួលអ្នកទស្សនាទូទាំងអាស៊ីអាគ្នេយិ៍សារជាថ្មី ជាមួយនឹងការស្វាគមន៍ដ៏ទន់ភ្លន់។​ ហុងកុង​បង្កើនការស្វាគមន៍ដ៍កក់ក្តៅរបស់ខ្លួន​ជាមួយនឹងការផ្តល់ជូនកន្លែងទស្សនាដ៏សំបូរបែប តាមរយៈ​​យុទ្ធនាការ"សួស្តីហុងកុង (Hello Hong Kong)" ។​ ខ្ញុំមានការជឿជាក់ថា ភ្ញៀវទេសចរនឹងរីករាយជាមួយដំណើរកំសាន្តដែលមានតែមួយគត់ និងមិនអាចបំភ្លេចបាន​មួយនេះ នៅពេលពួកគេបានត្រឡប់មកកាន់ទីក្រុងដ៏មមាញឹក ជាមួយចម្រុះភាពនៃវប្បធម៌ មួយនេះ។

លោក Vivian Cheung ប្រធានផ្នែកប្រតិបត្តិការរបស់ AAHK មានប្រសាសន៍ថា "ក្នុងនាមជាចំណែកមួយនៃកញ្ចប់ជំនួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ហុងកុងក្នុងអំឡុងពេលរាតត្បាត AAHK បានផ្តល់ជំនួយសាច់ប្រាក់ងាយស្រួលដល់ក្រុមហ៊ុនអាកាសចរណ៍ប្រចាំប្រទេសហុងកុងនៅឆ្នាំ 2020 ដោយឧបត្ថម្ភសំបុត្រយន្តហោះជាមុន។ សំបុត្រយន្តហោះនឹងត្រូវបានប្រើដើម្បីលើកកម្ពស់ចរាចរណ៍ឡើងវិញ នៅពេលដែលជំងឺរាតត្បាតធ្លាក់ចុះ។ ទីក្រុងហុងកុងបានបើកដំណើរការហើយ យើងទន្ទឹងរងចាំស្វាគមន៍ភ្ញៀវមកពីតំបន់ផ្សេងៗនៃពិភពលោក។ សេវាកម្ម និងគ្រឿងបរិក្ខារថ្មីៗជាច្រើនបានត្រៀមរួចរាល់ហើយនៅ HKIA ហើយយើងកំពុងទន្ទឹងរង់ចាំផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍អាកាសយានដ្ឋានថ្មីស្រឡាងមួយ។

សម្រាប់ព័ត៌មានបន្ថែម​ស្ដីពី "អ្នកឈ្នះពិភពលោក" យុទ្ធនាការផ្តល់សំបុត្រយន្តហោះឥតគិតថ្លៃសូមចូលទៅកាន់គេហទំព័រ https://flights.cathaypacific.com/en_KH/offers/world-of-winners.html.



Hashtag: #CathayPacific #HelloHongKong #WorldofWinners

发行人全权负责对本公告的内容
来源:

Cathay Pacific

类别:

Aviation

发布于:

24 Feb 2023

过去的新闻稿

更多

联系 Media OutReach Newswire

立即联系我们